ព្រះត្រៃបិដក ភាគ ២៧

 [​៣១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​ពោធិសត្វ​ ​ច្យុត​ចាក​ពួក​ទេវតា​ជាន់​តុសិត​ ​ចុះ​មកកាន់​ផ្ទៃ​នៃ​មាតា​ ​តែង​មានសតិ​សម្បជញ្ញៈ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពោធិសត្វ​ច្យុត​ចាក​ពួក​ទេវតា​ជាន់​តុសិត​ ​ទ្រង់​ចុះ​មកកាន់​ផ្ទៃ​ព្រះមាតា​ ​តែង​មានសតិ​សម្បជញ្ញៈ​ ​ដោយហេតុ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​។​បេ​។​
 [​៣២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាលណា​ពោធិសត្វ​ ​ច្យុត​ចាក​ពួក​ទេវតា​ជាន់​តុសិត​ ​ចុះ​មកកាន់​ផ្ទៃ​នៃ​មាតា​ ​កាលនោះ​ ​ពន្លឺ​ដ៏​លើសលុប​ហួសប្រមាណ​ ​កើត​ប្រាកដ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ទាំង​សមណព្រាហ្មណ៍​ ​និង​ពួក​សត្វ​ ​គឺ​ទេវតា​ ​និង​មនុស្ស​ដ៏​សេស​ ​ជា​ពន្លឺ​ ​កន្លង​នូវ​ទេវានុភាព​ ​របស់​ទេវតា​ទាំងឡាយ​ ​ទាំង​ចន្លោះ​នៃ​លោក​ណា​ ​ដែល​បើក​ជានិច្ច​ ​មិន​មាន​ទី​តម្កល់​នៅ​ខាងក្រោម​ ​មានតែ​ងងឹត​ ​ប្រកបដោយ​ងងឹត​ ​និង​អព្ទ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​នេះ​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636847444470433374
ទៅកាន់ទំព័រ៖