ព្រះត្រៃបិដក ភាគ ២៧

 [​៣៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​ពួក​ស្ត្រី​ឯទៀត​ ​ព​គភ៌​ដោយ​ផ្ទៃ​ ​អស់៩ខែ​ខ្លះ​ ​១០ខែ​ខ្លះ​ ​ទើប​ប្រសូត​កូន​ ​ដូចម្តេច​មិញ​ ​ឯ​មាតា​ពោធិសត្វ​ ​មិន​ប្រសូត​ពោធិសត្វ​ ​ដូច្នោះ​ទេ​ ​មាតា​ពោធិសត្វ​ ​លុះ​តែ​ព​ពោធិសត្វ​ដោយ​ផ្ទៃ​ ​អស់១០ខែ​គត់​ ​ទើប​ប្រសូត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
 [​៤០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​ពួក​ស្ត្រី​ឯទៀត​ ​អង្គុយ​ប្រសូត​ក៏​មាន​ ​ដេក​ប្រសូត​ក៏​មាន​ ​ឯ​មាតា​ពោធិសត្វ​ ​មិន​ប្រសូត​ពោធិសត្វ​បែបនេះ​ទេ​ ​មាតា​ពោធិសត្វ​ ​តែង​ឈរ​ប្រសូត​ពោធិសត្វ​តែមួយ​យ៉ាង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636847446461307245
ទៅកាន់ទំព័រ៖