ព្រះត្រៃបិដក ភាគ ២៧

តែ​ទីនេះ​ ​មិន​ឈ្មោះថា​សូន្យ​ទេ​ ​គឺ​នៅ​មាន​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​អាកាសានញ្ចាយតន​សញ្ញា​។​ ​ព្រោះហេតុនោះ​ ​បើ​សេចក្តី​ក្រវល់ក្រវាយ​ណា​ ​មិន​មាន​ត្រង់កន្លែង​នោះ​ទេ​ ​ភិក្ខុ​ពិចារណា​ ​ឃើញ​នូវ​សេចក្តី​ក្រវល់ក្រវាយ​នោះ​ ​ត្រង់កន្លែង​នោះ​ ​ថា​ជា​របស់​សូន្យ​ ​បើ​សេចក្តី​ក្រវល់ក្រវាយ​ណា​ ​សេសសល់​នៅត្រង់​កន្លែង​នោះ​ ​ភិក្ខុ​ ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​ក្រវល់ក្រវាយ​ ​ដែល​នៅ​មាន​នោះ​ថា​ ​សេចក្តី​ក្រវល់ក្រវាយ​នេះ​ ​នៅ​មាន​។​ ​ម្នាល​អាន​នន្ទ​ ​ភិក្ខុ​នោះ​ឯង​ ​ឈ្មោះថា​ ​មានការ​កើតឡើង​ ​នៃ​សេចក្តី​សូន្យ​នុ៎ះ​ ​ដែល​ជា​របស់​ពិត​ ​មិន​ប្រែប្រួល​ ​បរិសុទ្ធ​ស្អាត​ ​យ៉ាងនេះ​ខ្លះ​។​
 [​៥​]​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​បឋវី​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​អាកាសានញ្ចាយតន​សញ្ញា​ទេ​ ​តែ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​វិ​ញ្ញាណ​ញ្ចា​យត​ន​សញ្ញា​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ជឿស៊ប់​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យត​ន​សញ្ញា​ ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយ​ណា​ ​នៅ​មាន​ ​ព្រោះ​អាស្រ័យ​បឋវី​សញ្ញា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងនោះ​ ​មិន​មាន​ក្នុង​ទីនេះ​ទេ​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយ​ណា​ ​នៅ​មាន​ ​ព្រោះ​អាស្រ័យ​អាកាសានញ្ចាយតន​សញ្ញា​ ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636847434734806528
ទៅកាន់ទំព័រ៖