ព្រះត្រៃបិដក ភាគ ២៧

 [​៦២​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ដូច​ភ្នំ​ធំ​ដែល​នៅ​ជិត​ស្រុក​ ​ឬ​និគម​។​ ​មាន​បុរស​ ​២នាក់​ ​ជា​សំឡាញ់​នឹងគ្នា​ ​ចេញ​អំពី​ស្រុក​ ​ឬ​និគម​នោះ​ ​ដឹកដៃ​គ្នា​ ​ចូល​ទៅ​រក​ភ្នំ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បុរស​ជា​សំឡាញ់​ម្នាក់​ ​ឈរ​នៅ​ទៀប​ជើងភ្នំ​ខាងក្រោម​ ​បុរស​ជា​សំឡាញ់​ម្នាក់​ ​ឡើង​ទៅ​ខាងលើ​ភ្នំ​។​ ​បុរស​ជា​សំឡាញ់​ ​ដែល​ឈរ​ក្បែរ​ជើងភ្នំ​ខាងក្រោម​ ​សួរ​សំឡាញ់​ ​ដែល​ឈរ​លើ​ភ្នំ​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​សំឡាញ់​ ​ដែល​សំឡាញ់​ឯង​ ​ឈរ​លើកំពូល​ភ្នំ​ ​តើ​បានឃើញ​អ្វី​ដែរ​។​ ​បុរស​ដែល​ឈរខាង​លើ​ភ្នំ​នោះ​ ​ប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​សំឡាញ់​ ​ដែល​ខ្ញុំ​ឈរ​លើកំពូល​ភ្នំ​ ​បានឃើញ​សួនច្បារ​ជាទី​ត្រេកអរ​ ​ព្រៃ​ជាទី​ត្រេកអរ​ ​ភូមិ​ជាទី​ត្រេកអរ​ ​ស្រះ​បោក្ខរណី​ជាទី​ត្រេកអរ​។​ ​បុរស​ជា​សំឡាញ់​ ​ដែល​ឈរ​ទៀប​ជើងភ្នំ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​សំឡាញ់​ ​ដែល​សំឡាញ់​ឯង​ឈរ​លើកំពូល​ភ្នំ​ ​ហើយ​ឃើញ​សួនច្បារ​ជាទី​ត្រេកអរ​ ​ព្រៃ​ជាទី​ត្រេកអរ​ ​ភូមិ​ជាទី​ត្រេកអរ​ ​ស្រះ​បោក្ខរណី​ជាទី​ត្រេកអរ​ ​នុ៎ះ​មិនមែន​សម​ហេតុ​ ​មិនមែន​ជា​ឱកាស​ទេ​។​ ​បុរស​ជា​សំឡាញ់​ ​ដែល​ឈរ​លើ​ភ្នំ​ ​ក៏​ចុះ​មក​នា​ជើងភ្នំ​ខាងក្រោម​នោះ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636847452094069421
ទៅកាន់ទំព័រ៖