ព្រះត្រៃបិដក ភាគ ២៧

ដំរីព្រៃ​ ​ក៏​ទៅ​នៅក្នុង​ទីវាល​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ទោះបី​ដូច្នោះ​ ​ដំរីព្រៃ​ ​ក៏​នៅតែ​មានចិត្ត​ជាប់ជំពាក់​ ​ក្នុង​ព្រៃ​ដំរី​ដដែល​។​ ​ហ្មដំរី​ ​ក៏បាន​ក្រាបបង្គំទូល​ដំណើរ​នោះ​ ​ចំពោះ​ក្សត្រិយ៍​ ​ជា​ព្រះរាជា​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរីព្រៃ​ចេញទៅ​នៅក្នុង​ទីវាល​ហើយ​។​ ​ក្សត្រិយ៍​ ​ជា​ព្រះរាជា​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក៏​ទ្រង់​ត្រាស់​នឹង​ហ្មដំរី​នោះ​ថា​ ​ម្នាល​ហ្មដំរី​មានចិត្ត​ស្មោះស្មើ​ ​ចូរ​អ្នក​មក​អាយ​ ​ចូរ​អ្នក​ទូន្មាន​ដំរីព្រៃ​ ​ចូរ​អ្នក​ទៅ​ញាំញី​ ​នូវ​សណ្តាប់​ធ្នាប់​ ​របស់​ពួក​ដំរីព្រៃ​ផង​ ​ញាំញី​នូវ​តម្រិះ​ ​ក្នុង​ការ​ស្ទុះ​ទៅ​ ​របស់​ពួក​ដំរីព្រៃ​ផង​ ​ញាំញី​នូវ​សេចក្តី​ក្រវល់ក្រវាយ​ ​សេចក្តី​នឿយហត់​ ​សេចក្តី​ក្តៅក្រហាយ​ ​របស់​ពួក​ដំរីព្រៃ​ផង​ ​ញ៉ាំង​ដំរីព្រៃ​ ​ឲ្យ​ត្រេកអរ​ ​ចំពោះ​ស្រុក​ផង​ ​ធ្វើឲ្យ​កាន់​យក​សណ្តាប់​ធ្នាប់​ ​ដែល​ជាទី​ត្រេកអរ​ ​របស់​មនុស្ស​ផង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ហ្មដំរី​ ​ក៏​ទទួល​ព្រះបន្ទូល​ ​របស់​ក្សត្រិយ៍​ ​ជា​ព្រះរាជា​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយ​ជីក​ដាំសសរ​យ៉ាង​ធំ​ ​ក្នុង​ផែនដី​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636847453032523097
ទៅកាន់ទំព័រ៖