ព្រះត្រៃបិដក ភាគ ២៧

 [​៦៤​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​មាន​ឧបមេយ្យ​ដូចជា​ ​ព្រះ​តថាគត​ ​បាន​កើតឡើង​ ​ក្នុង​លោក​នេះ​ ​ជា​ព្រះអរហន្ត​ ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​មាន​ព្រះ​ដំណើរ​ល្អ​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ជា​សារថី​ទូន្មាន​ ​នូវ​បុរស​ដែល​គួរ​ទូន្មាន​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ព្រះ​តថាគត​ ​អង្គ​នោះ​ ​ទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយ​ព្រះអង្គ​ឯង​ ​នូវ​លោក​នោះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នូវ​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​នូវ​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ហើយ​អាច​ប្រកាស​បាន​ ​ព្រះអង្គ​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​មាន​លំអ​បទ​កណ្តាល​ ​មាន​លំអ​បទ​ចុង​ ​ទ្រង់​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ដ៏​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​គហបតី​ ​ឬ​គហបតី​បុត្រ​ ​ដែល​កើតជា​ខាងក្រោយ​ ​ក្នុង​ត្រកូល​ណាមួយ​ ​បាន​ស្តាប់ធម៌​នោះ​ ​លុះ​គហបតី​ ​ឬ​គហបតី​បុត្រ​នោះ​ ​បាន​ស្តាប់ធម៌​នោះ​ហើយ​ ​ក៏បាន​ចំពោះ​នូវ​សទ្ធា​ ​ក្នុង​ព្រះ​តថាគត​។​ ​កាលបើ​គហបតី​នោះ​ ​ប្រកបដោយ​កិរិយា​បាន​ចំពោះ​នូវ​សទ្ធា​ ​ដូច្នេះហើយ​ ​រមែង​ពិចារណា​ឃើញច្បាស់​ថា​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636847453959226102
ទៅកាន់ទំព័រ៖