ព្រះត្រៃបិដក ភាគ ២៧
ចូរជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតិចតួច ចូរសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអគ្គិវេស្សនៈ កាលបើអរិយសាវ័ក ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយហើយ។ ព្រះតថាគត ក៏ប្រដៅតទៅទៀតថា ម្នាលភិក្ខុ ចូរអ្នកមក ចូរជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ បើឃើញរូបដោយចក្ខុ ក៏មិនបានកាន់យកនិមិត្ត។បេ។ ភិក្ខុនោះ លះបង់នីវរណៈ ទាំង៥ប្រការ ដែលជាគ្រឿងសៅហ្មងចិត្ត ធ្វើប្រាជ្ញាឲ្យទុព្វល ពិចារណាឃើញច្បាស់ នូវកាយក្នុងកាយ ជាអ្នកព្យាយាមដុតកំដៅកិលេស មានសតិសម្បជញ្ញៈ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញច្បាស់ នូវវេទនាក្នុងវេទនាទាំងឡាយ ... ពិចារណាឃើញច្បាស់ នូវចិត្តក្នុងចិត្ត... ពិចារណាឃើញច្បាស់ នូវធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ ព្យាយាមដុតកំដៅកិលេស មានសតិសម្បជញ្ញៈ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
ID: 636847454454184412
ទៅកាន់ទំព័រ៖