ព្រះត្រៃបិដក ភាគ ២៧
[៧១] ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វចាស់ គេមិនបានទូន្មាន មិនបានប្រៀនប្រដៅ ហើយធ្វើមរណកាលទៅ គឺស្លាប់ទៅទាំងគេមិនទាន់បានទូន្មាន ដំរីព្រះរាជទ្រព្យ ជាសត្វចាស់ ដែលស្លាប់ហើយនោះ ដល់នូវកិរិយា រាប់ថាជាដំរីស្លាប់ហើយ។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វកណ្តាល... ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វនៅក្មេង គេមិនទាន់ទូន្មាន មិនទាន់ប្រៀនប្រដៅទេ ហើយធ្វើមរណកាលទៅ គឺស្លាប់ទៅទាំងគេមិនទាន់ទូន្មាន ដំរីព្រះរាជទ្រព្យ ដែលជាសត្វនៅក្មេងស្លាប់ហើយនោះ ក៏ដល់នូវកិរិយារាប់ថា ជាដំរីស្លាប់ហើយដែរ។ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យ ដូចភិក្ខុជាថេរៈ ប្រសិនបើ មិនមែនជាព្រះខីណាស្រព ធ្វើមរណកាលទៅ គឺស្លាប់ទៅ ទាំងមិនទាន់បានទូន្មានខ្លួនទេ ភិក្ខុជាថេរៈ ដែលស្លាប់ហើយនោះ ដល់នូវកិរិយារាប់ថា ធ្វើមរណកាល។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើភិក្ខុជាកណ្តាល... ម្នាលអគ្គិវេស្សនៈ ប្រសិនបើភិក្ខុបួសថ្មី
ID: 636847456075567149
ទៅកាន់ទំព័រ៖