ព្រះត្រៃបិដក ភាគ ២៧
[៦] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវអាកាសានញ្ចាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវវិញ្ញាណញ្ចាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអាកិញ្ចញ្ចាយតនសញ្ញា។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអាកិញ្ចញ្ចាយតនសញ្ញា ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអាកិញ្ចញ្ចាយតនសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកាសានញ្ចាយតនសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកវិញ្ញាណញ្ចាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអាកិញ្ចញ្ញាយតនសញ្ញា។
ID: 636847435202703290
ទៅកាន់ទំព័រ៖