ព្រះត្រៃបិដក ភាគ ២៧
[៧៦] លំដាប់នោះ ព្រះភូមិជៈមានអាយុ កាលត្រឡប់ពីបិណ្ឌបាតមក ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះភូមិជៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ដំណាក់ របស់ជយសេនរាជកុមារ ក្នុងទីឯណោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ជយសេនរាជកុមារ ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងខ្ញុំព្រះអង្គ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ ក៏ចោទសួរ ចំពោះខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះភូមិជៈដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ
ID: 636847457765453805
ទៅកាន់ទំព័រ៖