ព្រះត្រៃបិដក ភាគ ២៨

សុត្តន្ត​បិដក​ ​មជ្ឈិមនិកាយ​ ​ឧប​រិប​ណ្ណា​សក​ ​នវម​ភាគ​
​វិភង្គ​វគ្គ​
​ភទ្ទេ​ករ​ត្ត​សូត្រ​ ​ទី១​


​​ [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ឧទ្ទេស​ ​គឺ​មាតិកា​ ​ជា​គ្រឿង​សំដែង​ឡើង​ ​និង​វិភង្គ​ ​គឺ​បទ​ ​ជា​គ្រឿង​ចែក​ដោយ​ពិស្តារ​ ​របស់​បុគ្គល​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​សូត្រ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​ប្រាប់​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ទំព័រទី ១ | បន្ទាប់
ID: 636848112933237259
ទៅកាន់ទំព័រ៖