ព្រះត្រៃបិដក ភាគ ២៨

លោក​ពន្យល់​ ​ណែនាំ​ពួក​ភិក្ខុ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ក្នុង​ឧបដ្ឋានសាលា​ ​ហើយ​សំដែង​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​ចុះ​អ្នក​ពន្យល់​ ​ណែនាំ​ពួក​ភិក្ខុ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​សំដែង​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​ដូចម្តេច​ខ្លះ​។​ ​
 [​១២​]​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពន្យល់​ ​ណែនាំ​ពួក​ភិក្ខុ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​សំដែង​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​យ៉ាងនេះ​ថា​
​បុគ្គល​មិន​ត្រូវ​អាឡោះអាល័យ​នូវ​បញ្ចក្ខន្ធ​ ​ដែល​កន្លងទៅ​ហើយ​ទេ​ ​មិន​គប្បី​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ ​ដែល​ជា​អនាគត​ឡើយ​ ​ព្រោះ​បញ្ចក្ខន្ធ​ណា​ ​ជា​អតីត​ ​បញ្ចក្ខន្ធ​នោះ​ ​កន្លង​ហួសទៅហើយ​ ​បញ្ចក្ខន្ធ​ណា​ ​ជា​អនាគត​ ​បញ្ចក្ខន្ធ​នោះ​ ​ក៏​មិនទាន់​មកដល់​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636848115752768527
ទៅកាន់ទំព័រ៖