ព្រះត្រៃបិដក ភាគ ២៨
តថាគតហៅថា គេហសិតសោមនស្ស។ បុគ្គល កាលឃើញច្បាស់ នូវការបានសំឡេង ដែលគប្បីដឹងដោយត្រចៀក... ក្លិនដែលគប្បីដឹងដោយច្រមុះ... រសដែលគប្បីដឹងដោយអណ្តាត... ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ... ធម៌ដែលគប្បីដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេកនៃចិត្ត ប្រកបដោយលោកាមិសៈ ថាជាការបានក្តី កាលរលឹកឃើញនូវធម៌ ដែលខ្លួនធ្លាប់បានហើយ ក្នុងកាលមុន ដែលកន្លងហើយ ដែលរលត់ហើយ ដែលប្រែប្រួលហើយក្តី ហើយក៏កើតសេចក្តីសោមនស្សឡើង សោមនស្សណា មានសភាពដូច្នេះ សោមនស្សនេះ តថាគតហៅថា គេហសិតសោមនស្ស។ នេះ គេហសិតសោមនស្ស ៦យ៉ាង។
[១០១] បណ្តាធម៌ទាំងនោះ នេក្ខម្មសិតសោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គលកាលដឹងច្បាស់ថា រូបមានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ហើយឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា រូបក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី រូបទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ហើយក៏កើតសោមនស្សឡើង សោមនស្សណា មានសភាពដូច្នេះ សោមនស្សនេះ តថាគត ហៅថា
ID: 636848195980117269
ទៅកាន់ទំព័រ៖