ព្រះត្រៃបិដក ភាគ ២៨

នេ​ក្ខម្ម​សិត​សោមនស្ស​។​ ​បុគ្គល​កាល​ដឹង​ច្បាស់​ថា​ ​សំឡេង​.​.​.​ ​ដឹង​ច្បាស់​ថា​ ​ក្លិន​.​.​.​ ​ដឹង​ច្បាស់​ថា​ ​រស​.​.​.​ ​ដឹង​ច្បាស់​ថា​ផោដ្ឋព្វៈ​.​.​.​ ​ដឹង​ច្បាស់​ថា​ ​ធម៌​ ​មានការ​មិន​ទៀង​ ​មានការ​ប្រែប្រួល​ ​មានការ​វិនាស​ ​មានការ​រលត់​ ​ហើយ​ឃើញច្បាស់​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ដូច្នេះ​ថា​ ​ធម៌​ទាំងឡាយ​ ​ក្នុង​កាលមុន​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​ធម៌​ទាំងអស់​នោះ​ ​សុទ្ធតែ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ហើយក៏​កើត​សោមនស្ស​ឡើង​ ​សោមនស្ស​ណា​ ​មាន​សភាព​ដូច្នេះ​ ​សោមនស្ស​នេះ​ ​តថាគត​ហៅថា​ ​នេ​ក្ខម្ម​សិត​សោមនស្ស​។​ ​នេះ​ ​នេ​ក្ខម្ម​សិត​សោមនស្ស​ ​៦យ៉ាង​។​
 [​១០២​]​ ​បណ្តា​ធម៌​ទាំងនោះ​ ​គេហ​សិត​ទោមនស្ស​ ​មាន៦យ៉ាង​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ ​កាល​ឃើញច្បាស់​ ​នូវ​ការ​មិនបាន​រូប​ ​ដែល​គប្បី​ដឹង​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជា​តម្រេក​នៃ​ចិត្ត​ ​ប្រកបដោយ​លោកាមិសៈ​ ​ថា​ជា​ការ​មិនបាន​ក្តី​ ​កាល​រលឹក​ឃើញ​ ​នូវ​រូប​ ​ដែល​ខ្លួន​មិនធ្លាប់​បាន​ក្នុង​កាលមុន​ក្តី​ ​ដែល​កន្លង​ហើយ​ ​ដែល​រលត់​ហើយ​ ​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636848196241782235
ទៅកាន់ទំព័រ៖