ព្រះត្រៃបិដក ភាគ ២៨

ដែល​ប្រែប្រួល​ហើយ​ក្តី​ ​ហើយក៏​កើត​ទោមនស្ស​ឡើង​ ​ទោមនស្ស​ណា​ ​មាន​សភាព​ដូច្នេះ​ ​ទោមនស្ស​នេះ​ ​តថាគត​ហៅថា​ ​គេហ​សិត​ទោមនស្ស​។​ ​បុគ្គល​កាល​ ​កាល​ឃើញច្បាស់​ ​នូវ​ការ​មិនបាន​សំឡេង​ ​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​.​.​.​ ​ក្លិន​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​.​.​.​ ​រស​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​.​.​.​ ​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​.​.​.​ ​ធម៌​ ​ដែល​គប្បី​ដឹង​ដោយចិត្ត​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជា​តម្រេក​នៃ​ចិត្ត​ ​ប្រកបដោយ​លោកាមិសៈ​ ​ថា​ជា​ការ​មិនបាន​ក្តី​ ​កាល​រលឹក​ឃើញ​នូវ​ធម៌​ ​ដែល​ខ្លួន​មិនធ្លាប់​បាន​ ​ក្នុង​កាលមុន​ ​ដែល​កន្លង​ហើយ​ ​ដែល​រលត់​ហើយ​ ​ដែល​ប្រែប្រួល​ហើយ​ក្តី​ ​ហើយក៏​កើត​ទោមនស្ស​ឡើង​ ​ទោមនស្ស​ណា​ ​មាន​សភាព​ដូច្នេះ​ ​ទោមនស្ស​នេះ​ ​តថាគត​ហៅថា​ ​គេហ​សិត​ទោមនស្ស​។​ ​នេះ​គេហ​សិត​ទោមនស្ស​ ​៦យ៉ាង​។​
 [​១០៣​]​ ​បណ្តា​ធម៌​ទាំងនោះ​ ​នេ​ក្ខម្ម​សិត​ទោមនស្ស​ ​មាន៦យ៉ាង​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ដឹង​ច្បាស់​ថា​ ​រូប​មានការ​មិន​ទៀង
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636848196512567723
ទៅកាន់ទំព័រ៖