ព្រះត្រៃបិដក ភាគ ២៨
បុថុជ្ជន ល្ងង់ វង្វេង ឬបុថុជ្ជន ដែលមិនទាន់ផ្ចាញ់កិលេសបាន មិនទាន់ផ្ចាញ់វិបាកបាន ជាអ្នកឃើញថា មិនមានទោស ជាអ្នកមិនចេះដឹងពុទ្ធវចនៈ ដឹងនូវធម៌ដោយចិត្ត ហើយក៏កើតឧបេក្ខាឡើង ឧបេក្ខាណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវធម៌ឡើយ ព្រោះហេតុនោះ ឧបេក្ខានោះ តថាគតហៅថា គេហសិតឧបេក្ខា។ នេះគេហសិតឧបេក្ខា ៦យ៉ាង។
[១០៥] បណ្តាធម៌ទាំងនោះ នេក្ខម្មសិតឧបេក្ខា ៦យ៉ាង តើដូចម្តេច។ បុគ្គលកាលដឹងច្បាស់ថា រូបមានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះដូច្នេះថា រូប ក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី រូបទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ហើយក៏កើតឧបេក្ខាឡើង ឧបេក្ខាណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវរូបឡើយ ព្រោះហេតុនោះ
ID: 636848197391317985
ទៅកាន់ទំព័រ៖