ព្រះត្រៃបិដក ភាគ ២៨
បុគ្គលណា ពិចារណាឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់នូវព្រះនិព្វាន ដែលមិនរសេមរសាម មិនបានកម្រើកនោះហើយ គប្បីចម្រើននូវផលសមាបត្តិ ដែលជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឲ្យរឿយៗ ឯការព្យាយាម ជាគ្រឿងដុតកិលេស បុគ្គល គួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណាអាចដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាដ៏ច្រើននោះ មិនមានសោះឡើយ អ្នកប្រាជ្ញស្ងប់ទុក្ខ តែងហៅបុគ្គល ដែលមានវិហារធម៌យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស មិនខ្ជិលច្រអូស អស់ថ្ងៃ និងយប់នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចំរើន។
[១៣] ម្នាលអាវុសោ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធជាអតីត តើដូចម្តេច។ បុគ្គលប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវេទនានោះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងសញ្ញានោះថា អាត្មាអញ មានសញ្ញាយ៉ាងនេះ
ID: 636848116060396122
ទៅកាន់ទំព័រ៖