ព្រះត្រៃបិដក ភាគ ២៨
ការកន្លងឲ្យផុត នូវទោមនស្សទាំងនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែកនឹងនេក្ខម្មសិតឧបេក្ខា ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវនេក្ខម្មសិតសោមនស្ស ទាំង៦ចេញ ការលះបង់ នូវសោមនស្សទាំងនោះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវសោមនស្សទាំងនោះ យ៉ាងនេះឯង។
[១០៧] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាផ្សេងគ្នា អាស្រ័យនូវអារម្មណ៍ផ្សេងគ្នា ក៏មាន ឧបេក្ខាជាមួយគ្នា អាស្រ័យនូវអារម្មណ៍ជាមួយគ្នាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាផ្សេងគ្នា អាស្រ័យនូវអារម្មណ៍ផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាក្នុងរូបក៏មាន ក្នុងសំឡេងក៏មាន ក្នុងក្លិនក៏មាន ក្នុងរសក៏មាន ក្នុងផោដ្ឋព្វៈក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះ ឧបេក្ខាផ្សេងគ្នា អាស្រ័យនូវអារម្មណ៍ផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាជាមួយគ្នា អាស្រ័យនូវអារម្មណ៍ជាមួយគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាអាស្រ័យនូវអាកាសានញ្ចាយតនជ្ឈាន ក៏មាន អាស្រ័យនូវវិញ្ញាណញ្ចាយតនជ្ឈាន ក៏មាន អាស្រ័យនូវអាកិញ្ចញ្ញាយតនជ្ឈាន ក៏មាន អាស្រ័យនូវនេវសញ្ញានាសញ្ញាតយនជ្ឈានក៏មាន។
ID: 636848198363753605
ទៅកាន់ទំព័រ៖