ព្រះត្រៃបិដក ភាគ ២៨
ព្រះតថាគត រមែងមានចិត្តរីករាយ ទទួលនូវសេចក្តីរីករាយ តែថាមានចិត្តមិនប្រឡាក់ដោយរាគៈ ជាអ្នកមានសតិសម្បជញ្ញៈ ប្រព្រឹត្តទៅ គ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានទី៣ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅនូវគណៈបាន។ ពាក្យថា សតិប្បដ្ឋាន មាន៣ប្រការ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរប្រៀនប្រដៅនូវគណៈបាន ដូច្នេះ តថាគតពោលហើយ ពាក្យនេះ ដែលតថាគតពោល ព្រោះអាស្រ័យនូវហេតុនេះឯង។
[១១២] ពាក្យថា បុគ្គលនោះ តថាគតហៅថា ជាសារថី ទូន្មាននូវបុរស ជាអាចារ្យប្រសើរ ជាងអាចារ្យអ្នកទូន្មាននូវវាហនៈ មានដំរី ជាដើម ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ ដំរីគួរទូន្មានដែលទម័កដំរី បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិសតែមួយៗ គឺទិសខាងកើតក្តី ខាងលិចក្តី ខាងជើងក្តី ខាងត្បូងក្តី។ ម្នាលភិក្ខុទាំងឡាយ សេះគួរទូន្មាន ដែលទម័កសេះ បានទូន្មានហើយ
ID: 636848199416793836
ទៅកាន់ទំព័រ៖