ព្រះត្រៃបិដក ភាគ ២៨

បុគ្គល​ ​ព្រោះ​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ទាំង៤​ ​នេះ​ជា​ទិសទី៥​។​ ​បុគ្គល​ ​ព្រោះ​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​តិចតួច​មិន​មាន​ ​ដូច្នេះ​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ទាំង៤​ ​នេះ​ជា​ទិសទី៦​។​ ​បុគ្គល​ ​ព្រោះ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ទាំង៤​ ​នេះ​ជា​ទិសទី៧​។​ ​បុគ្គល​ ​ព្រោះ​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ទាំង៤​ ​នេះ​ជា​ទិសទី៨​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​គួរ​ទូន្មាន​ ​ដែល​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទូន្មាន​ហើយ
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636848199887620765
ទៅកាន់ទំព័រ៖