ព្រះត្រៃបិដក ភាគ ២៨

ឧទ្ទេស​វិភង្គ​សូត្រ​ ​ទី៨​


 [​១១៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​មក​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​នូវ​ ​ឧទ្ទេស​វិភង្គ​ ​(​ចំណែក​ឧទ្ទេស​ ​គឺ​មាតិកា​)​ ​ប្រាប់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​នូវ​ឧទ្ទេស​ ​និង​វិភង្គ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636848200394319747
ទៅកាន់ទំព័រ៖