ព្រះត្រៃបិដក ភាគ ២៨
ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងសង្ខារទាំងឡាយនោះថា អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវិញ្ញាណនោះថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលអាវុសោ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត យ៉ាងនេះឯង។
[១៤] ម្នាលអាវុសោ បុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធ ដែលជាអតីត តើដូចម្តេច។ បុគ្គលមិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវេទនានោះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងសញ្ញានោះថា អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងសង្ខារទាំងឡាយនោះថា អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវិញ្ញាណនោះថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលអាវុសោ បុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត យ៉ាងនេះឯង។
ID: 636848116318850905
ទៅកាន់ទំព័រ៖