ព្រះត្រៃបិដក ភាគ ២៨
ព្រះមហាកច្ចានៈមានអាយុនេះ ព្រះសាស្តា ទ្រង់សរសើរផង សព្រហ្មចារីទាំងឡាយ ជាអ្នកប្រាជ្ញ លើកតំកើងផង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈ មានអាយុ ទើបអាចចែកអត្ថ ដោយពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ នាំគ្នាចូលទៅរកព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ហើយ យើងទាំងឡាយ គប្បីសួរនូវសេចក្តីនេះ នឹងព្រះមហាកច្ចានៈ មានអាយុ។
[១១៦] លំដាប់នោះ ភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅរកព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះមហាកច្ចានៈ មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះមហាកច្ចានៈមានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈ មានអាយុ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ
ID: 636848201203206013
ទៅកាន់ទំព័រ៖