ព្រះត្រៃបិដក ភាគ ២៨

ព្រះ​តថាគត​ ​ជា​ម្ចាស់​នៃ​ធម៌​ ​កាលនោះ​ ​ជា​កាលគួរ​យើង​ទាំងឡាយ​ ​សួរ​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​បើ​ព្រះមានព្រះភាគ​ព្យាករ​ ​ដល់​យើង​ទាំងឡាយ​ ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​ ​ដោយពិត​មែនហើយ​ ​តែថា​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ព្រះ​សាស្តា​សរសើរ​ផង​ ​សព្រហ្មចារី​ទាំងឡាយ​ ​ជា​អ្នកប្រាជ្ញ​ ​លើកតម្កើង​ផង​ ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​ ​មិនបាន​ចែក​អត្ថ​ ​ដោយ​ពិស្តារ​នេះ​ ​មានតែ​ព្រះ​មហា​ក​ច្ចា​នៈ​ ​ទើប​អាច​ចែក​នូវ​អត្ថ​ ​ដោយ​ពិស្តារ​បាន​ ​សូម​ព្រះ​មហា​ក​ច្ចា​នៈ​ ​មាន​អាយុ​ ​កុំ​ធ្វើ​នូវ​សេចក្តី​ចង្អៀតចង្អល់​ឡើយ​ ​សូម​ចែក​ ​(​អត្ថ​នេះ​ ​ដោយ​ពិស្តារ​)​។​ ​ព្រះ​ក​ច្ចា​នៈ​ពោល​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ល្អ​ចុះ​ ​ខ្ញុំ​នឹង​សំដែង​ឲ្យ​ស្តាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ពាក្យ​ព្រះ​មហា​ក​ច្ចា​នៈ​ ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636848202401234536
ទៅកាន់ទំព័រ៖