ព្រះត្រៃបិដក ភាគ ២៨
ភិក្ខុ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់នូវទុតិយជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមបីតិ និងសុខ ដែលកើតអំពីសមាធិ មិនបានប្រាថ្នា ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ មិនជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខដែលកើតអំពីសមាធិ មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ព្រោះនឿយណាយ ចាកបីតិ។បេ។ បានដល់នូវតតិយជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមឧបេក្ខា មិនបានប្រាថ្នា ដោយសេចក្តីត្រេកអរ ក្នុងសុខប្រកបដោយឧបេក្ខា មិនជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងឧបេក្ខា និងសុខ មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងសុខប្រកបដោយឧបេក្ខា (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ ព្រោះលះបង់ នូវសុខផង។បេ។ បានដល់នូវចតុត្ថជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមអទុក្ខមសុខ
ID: 636848204099461669
ទៅកាន់ទំព័រ៖