ព្រះត្រៃបិដក ភាគ ២៨

បុគ្គល​ ​មិនបាន​ពិចារណា​ឃើញ​នូវ​វេទនា​.​.​.​ ​សញ្ញា​.​.​.​ ​សង្ខារ​.​.​.​ ​បុគ្គល​ ​មិនបាន​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​មិនឃើញ​ខ្លួន​ ​ថា​មានវិញ្ញាណ​ ​មិនឃើញ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ ​មិនឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​។​ ​វិញ្ញា​នោះ​ ​របស់​បុគ្គល​នោះ​ ​ប្រែប្រួល​ទៅជា​ដទៃ​។​ ​បុគ្គល​នោះ​ ​រមែង​មានវិញ្ញាណ​មិនបាន​ត្រឡប់ទៅ​ ​តាម​សេចក្តី​ប្រែប្រួល​នៃ​វិញ្ញាណ​ ​ព្រោះ​ភាវៈ​នៃ​វិញ្ញាណ​ ​ប្រែប្រួល​ទៅជា​ដទៃ​ទេ​។​ ​ឯ​សេចក្តី​តក់ស្លុត​ ​និង​ហេតុ​ជាទី​កើតឡើង​ ​នៃ​អកុសលធម៌​ ​ដែល​កើតឡើង​ ​អំពី​ការ​ត្រឡប់ទៅ​តាម​ ​នូវ​សេចក្តី​ប្រែប្រួល​នៃ​វិញ្ញាណ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​ឡើយ​។​ ​បុគ្គល​នោះ​ ​ព្រោះតែ​សេចក្តី​មិន​គ្រប​សង្កត់ចិត្ត​ ​ក៏​មិនបាន​ប្រកបដោយ​សេចក្តី​ខ្លាច​ផង​ ​មិន​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ផង​ ​មិន​ប្រកបដោយ​សេចក្តី​អាឡោះ​អា​ឡ័យ​ផង​ ​រមែង​មិន​តក់ស្លុត​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​មិន​តក់ស្លុត​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636848205003123355
ទៅកាន់ទំព័រ៖