ព្រះត្រៃបិដក ភាគ ២៨

 [​១៧​]​ ​ម្នាល​អាវុសោ​ ​បុគ្គល​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនបាន​ស្តាប់​ ​មិនបាន​ជួបប្រទះ​នឹង​ពួក​អរិយៈ​ ​ជា​អ្នក​មិន​យល់​ធម៌​ ​របស់​ព្រះ​អរិយៈ​ ​មិនបាន​ហាត់​ក្នុង​ធម៌​ ​របស់​ព្រះ​អរិយៈ​ ​មិនបាន​ជួបប្រទះ​ ​នឹង​ពួកសប្បុរស​ ​មិន​យល់​ធម៌​របស់​សប្បុរស​ ​មិនបាន​ហាត់​ក្នុង​ធម៌​របស់​សប្បុរស​ ​រមែង​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​ជា​ខ្លួន​ ​នូវ​ខ្លួន​ថា​មាន​រូប​ ​នូវ​រូប​ថា​មាន​ក្នុង​ខ្លួន​ ​នូវ​ខ្លួន​ថា​មាន​ក្នុង​រូប​ ​នូវ​វេទនា​។​បេ​។​ ​នូវ​សញ្ញា​។​បេ​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​បេ​។​ ​រមែង​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ថា​ជា​ខ្លួន​ ​នូវ​ខ្លួន​ថា​មានវិញ្ញាណ​ ​នូវ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ ​នូវ​ខ្លួន​ថា​មាន​ក្នុង​វិញ្ញាណ​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។​ ​
 ​[​១៨​]​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​អរិយសាវ័ក​ក្នុង​លោក​នេះ​ ​ជា​អ្នក​បាន​ស្តាប់​ ​បាន​ជួបប្រទះ​នឹង​ពួក​ព្រះ​អរិយៈ​ ​យល់​ធម៌​របស់​ព្រះ​អរិយៈ​ ​បាន​ហាត់​ល្អ​ ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​ជា​អ្នក​បានឃើញ​ពួកសប្បុរស​ ​យល់​ធម៌​របស់​សប្បុរស​ ​បាន​ហាត់​ល្អ​ ​ក្នុង​ធម៌​របស់​សប្បុរស​ ​មិន​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ ​នូវ​ខ្លួន​ថា​មាន​រូប​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636848116857851734
ទៅកាន់ទំព័រ៖