ព្រះត្រៃបិដក ភាគ ២៨

ព្រះ​សាស្តា​សរសើរ​ផង​ ​សព្រហ្មចារី​ទាំងឡាយ​ ​ជា​អ្នកប្រាជ្ញ​ ​លើ​ក​តំ​កើង​ផង​ ​ឯ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​ដោយសង្ខេប​ ​មិន​ចែក​អត្ថ​ ​ដោយ​ពិស្តារ​នេះ​ ​មានតែ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ទើប​អាច​ចែក​អត្ថ​ ​ដោយ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងឡាយ​ ​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សួរ​សេចក្តី​នេះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ក៏​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ទៅដល់​ហើយ​ ​ក៏បាន​សួរ​សេចក្តី​នេះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ក៏បាន​ចែក​អត្ថ​ ​ដោយ​អាការៈ​ទាំងនេះ​ ​ដោយបទ​ទាំងនេះ​ ​ដោយ​ព្យញ្ជនៈ​ទាំងនេះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636848205858252266
ទៅកាន់ទំព័រ៖