ព្រះត្រៃបិដក ភាគ ២៨

អរ​ណ​វិភង្គ​សូត្រ​ ​ទី៩​


 [​១២៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ ​អរ​ណ​វិភង្គ​(​១​)​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​អរ​ណ​វិភង្គ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​១២៩​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​បុគ្គល​មិន​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​សុខ​ក្នុង​កាម​ ​ដែល​ជា​ធម៌​ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ឡើយ​ ​មួយទៀត​ ​មិន​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ធ្វើខ្លួន​ឯង​ ​ឲ្យ​លំបាក​ ​ជា​របស់​នាំមក​ ​នូវ​សេចក្តី​ទុក្ខ​ ​
​(​១​)​ ​ការចែក​នូវ​ធម៌​ ​ដែល​មិន​មាន​សឹកសត្រូវ​ ​គឺ​សេចក្តី​សៅហ្មង​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636848206948734638
ទៅកាន់ទំព័រ៖