ព្រះត្រៃបិដក ភាគ ២៨

មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ឡើយ​ ​ឯ​មជ្ឈិមប្បដិបទា​ ​គឺ​សេចក្តី​ប្រតិបត្តិ​យ៉ាង​កណ្តាល​ ​មិន​ប៉ះពាល់​នូវ​ធម៌​អម​ខាង​ ​ទាំង២​(​១​)​ ​នោះ​ ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្តី​ចេះដឹង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​កិលេស​ ​ដើម្បី​ស្គាល់​នូវ​អរិយសច្ច​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ដើម្បី​ព្រះនិព្វាន​។​ ​បុគ្គល​គប្បី​ដឹង​ ​នូវ​ការ​លើ​ក​តំ​កើង​ផង​ ​គប្បី​ដឹង​នូវ​ការ​បន្តុះ​បង្អាប់​ផង​ ​លុះ​ដឹង​នូវ​ការ​លើ​ក​តំ​កើង​ ​ទាំង​ដឹង​នូវ​ការ​បន្តុះ​បង្អាប់​ហើយ​ ​មិន​គប្បី​លើ​ក​តំ​កើង​ ​មិន​គប្បី​បន្តុះ​បង្អាប់​ ​ត្រូវ​សំដែងធម៌​ដោយ​ត្រង់​ ​គប្បី​ដឹង​នូវ​សេចក្តី​សុខ​ ​ដែល​ថោកថយ​ ​លុះ​ដឹង​នូវ​សេចក្តី​សុខ​ ​ដែល​ថោកថយ​ហើយ​ ​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​សុខ​ ​ក្នុង​សន្តាន​ ​មិន​គប្បី​ពោល​ពាក្យ​ ​ក្នុង​ទី​កំបាំងមុខ​ ​(​ពាក្យ​ញុះញង់​)​ ​មិន​គប្បី​ពោល​ពាក្យ​សៅហ្មង​(​២​)​ ​ក្នុង​ទី​ចំពោះមុខ​ ​គប្បី​ពោល​កុំ​ឲ្យ​រួសរាន់​ពេក​ ​មិន​គប្បី​ពោល​រួសរាន់​ពេក​ ​មិន​គប្បី​ប្រកាន់​ភាសា​ក្នុង​ជនបទ​ ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​នូវ​ឈ្មោះ​(​៣​)​ ​នេះ​ជា​ឧទ្ទេស​នៃ​ ​អរ​ណ​វិភង្គ​ ​។​
​(​១​)​ ​ក្នុង​អដ្ឋកថា​ធម្មចក្ក​ថា​ ​លាមក​កោ​ដ្ឋា​សៈ​ ​គឺ​ធម៌​ជា​ចំណែកខាង​លាមក​ ​ឬ​អាក្រក់​។​ ​(​២​)​ ​ពាក្យ​កោស​កៀរ​បញ្ឈឺចិត្ត​ ​ជាដើម​។​ ​(​៣​)​ ​ជា​ឈ្មោះ​របស់​ទាំងពួង​ ​មាន​ភាជន៍​ ​ជាដើម​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636848207396850269
ទៅកាន់ទំព័រ៖