ព្រះត្រៃបិដក ភាគ ២៨

 [​១៣១​]​ ​ឯ​ពាក្យ​ថា​ ​មជ្ឈិមប្បដិបទា​ ​គឺ​ ​សេចក្តី​ប្រតិបត្តិ​យ៉ាង​កណ្តាល​ ​មិន​ប៉ះពាល់​ ​នូវ​ធម៌​អម​ខាង​ ​ទាំង២នុ៎ះ​ ​ដែល​តថាគត​ត្រាស់​ដឹង​ហើយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្តី​ចេះដឹង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​កិលេស​ ​ដើម្បី​ស្គាល់​នូវ​អរិយសច្ច​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ដើម្បី​ព្រះនិព្វាន​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​ ​បាន​ពោល​ហើយ​។​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​អដ្ឋង្គិក​មគ្គ​ ​ដ៏​ប្រសើរ​នេះឯង​ ​គឺ​សេចក្តី​យល់​ត្រូវ១​ ​សេចក្តី​ត្រិះរិះ​ត្រូវ១​ ​វាចា​ត្រូវ១​ ​ការងារ​ត្រូវ១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ១​ ​សេចក្តី​ព្យាយាម​ត្រូវ១​ ​ការ​រលឹក​ត្រូវ១​ ​កា​រតំ​កល់​ចិត្តនឹង​ត្រូវ១​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​មជ្ឈិមប្បដិបទា​ ​គឺ​ ​សេចក្តី​ប្រតិបត្តិ​ជា​កណ្តាល​ ​មិនបាន​ប៉ះពាល់​ ​នូវ​ធម៌​អម​ខាង​ ​ទាំង២នុ៎ះ​ ​ដែល​តថាគត​ ​ត្រាស់​ដឹង​ហើយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្តី​ចេះដឹង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​កិលេស​ ​ដើម្បី​ស្គាល់​អរិយសច្ច​ ​ដើម្បី​ត្រាស់​ដឹង​អរិយសច្ច​ ​ដើម្បី​ព្រះនិព្វាន​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636848208204016436
ទៅកាន់ទំព័រ៖