ព្រះត្រៃបិដក ភាគ ២៨

 [​១៣២​]​ ​ឯ​ពាក្យ​ថា​ ​បុគ្គល​គប្បី​ដឹង​ ​នូវ​ការ​លើ​ក​តំ​កើង​ផង​ ​គប្បី​ដឹង​នូវ​ការ​បន្តុះ​បង្អាប់​ផង​ ​លុះ​ដឹង​នូវ​ការ​លើ​ក​តំ​កើង​ ​ទាំង​ដឹង​នូវ​ការ​បន្តុះ​បង្អាប់​ហើយ​ ​មិន​គប្បី​លើ​ក​តំ​កើង​ ​មិន​គប្បី​បន្តុះ​បង្អាប់​ ​គប្បី​សំដែងធម៌​ដោយ​ត្រង់​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​។​ ​ពាក្យ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការលើកតម្កើង​ ​និង​ការ​បន្តុះ​បង្អាប់​ ​មិនមែន​ជា​ការសំដែង​ធម៌​ ​តើ​ដូចម្តេច​។​ ​កាលដែល​បុគ្គល​អ្នក​សំដែងធម៌​ពោល​ថា​ ​ជន​ទាំងឡាយ​ណា​ ​មាន​សេចក្តី​សុខ​ ​ដោយ​កាម​ប្ប​ដិ​សន្ធិ​ ​រមែង​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ដោយ​សោមនស្ស​ ​ដែល​ជា​របស់ថោកទាប​ ​ជា​ធម៌​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ជន​ទាំងអស់​នោះ​ ​ឈ្មោះថា​ ​ប្រកបដោយ​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ខុស​ ​ដូច្នេះ​ ​ឈ្មោះថា​ ​បន្តុះ​បង្អាប់​បុគ្គល​ពួក​ខ្លះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​កាលដែល​បុគ្គល​សំដែងធម៌​ពោល​ថា​ ​ជន​ទាំងឡាយ​ណា​ ​មាន​សេចក្តី​សុខ​ ​ដោយ​កាម​ប្ប​ដិ​សន្ធិ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ដោយ​សោមនស្ស​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636848208419778777
ទៅកាន់ទំព័រ៖