ព្រះត្រៃបិដក ភាគ ២៨
ដែលជារបស់ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ មិនមានសេចក្តីទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា លើកតំកើងបុគ្គលពួកខ្លះ ដោយប្រការដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ពោលថា ជនទាំងឡាយណា ប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា បន្តុះបង្អាប់បុគ្គលពួកខ្លះ ដោយប្រការដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ពោលថា ជនទាំងឡាយណា មិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជារបស់នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍
ID: 636848208629640780
ទៅកាន់ទំព័រ៖