ព្រះត្រៃបិដក ភាគ ២៨

ជន​ទាំងអស់​នោះ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ត្រូវ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​លើ​ក​តំ​កើង​បុគ្គល​ពួក​ខ្លះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​កាលដែល​បុគ្គល​ ​អ្នក​សំដែងធម៌​ ​ពោល​ថា​ ​ជន​ទាំងឡាយ​ណាមួយ​ ​មិនបាន​លះបង់​ ​នូវ​សំយោជនៈ​ក្នុង​ភព​ ​(​តណ្ហា​)​ ​ជន​ទាំងអស់​នោះ​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ខុស​ ​ដូច្នេះ​ ​ឈ្មោះថា​ ​បន្តុះ​បង្អាប់​បុគ្គល​ពួក​ខ្លះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​កាលដែល​បុគ្គល​ ​អ្នក​សំដែងធម៌​ ​ពោល​ថា​ ​បុគ្គល​ណាមួយ​ ​លះបង់​សំយោជនៈ​ ​ក្នុង​ភព​បាន​ហើយ​ ​ជន​ទាំងអស់​នោះ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ត្រូវ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​លើ​ក​តំ​កើង​បុគ្គល​ពួក​ខ្លះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​លើ​ក​តំ​កើង​ ​និង​ការ​បន្តុះ​បង្អាប់​ ​មិនមែន​ជា​ការសំដែង​ធម៌​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636848208892185797
ទៅកាន់ទំព័រ៖