ព្រះត្រៃបិដក ភាគ ២៨

 [​១៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​មិន​លើ​ក​តំ​កើង​ ​ការ​មិន​បន្តុះ​បង្អាប់​ ​ជា​ការសំដែង​ធម៌​ដោយ​ត្រង់​ ​តើ​ដូចម្តេច​។​ ​បុគ្គល​អ្នក​សំដែងធម៌​មិនបាន​ពោល​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ណា​ ​ដែល​ជា​អ្នកមាន​សេចក្តី​សុខ​ ​ដោយ​កាម​ប្ប​ដិ​សន្ធិ​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ដោយ​សោមនស្ស​ ​ដែល​ជា​ធម៌​ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ជន​ទាំងអស់​នោះ​ ​ឈ្មោះថា​ ​ប្រកបដោយ​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ខុស​ ​ដូច្នេះ​។​ ​កាលដែល​បុគ្គល​អ្នក​សំដែងធម៌​ ​ពោល​ថា​ ​អនុយោគ​ធម៌​(​១​)​ ​នុ៎ះ​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ខុស​ ​ដូច្នេះ​ ​ឈ្មោះថា​ ​សំដែងធម៌​ដោយ​ត្រង់​។​ ​បុគ្គល​អ្នក​សំដែងធម៌​ ​មិនបាន​ពោល​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ណា​ ​ជា​អ្នកមាន​សេចក្តី​សុខ​ ​ដោយ​កាម​ប្ប​ដិ​សន្ធិ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ដោយ​សោមនស្ស​ ​ដែល​ជា​ធម៌​ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​
​(​១​)​ ​ការ​ប្រកប​ព្យាយាម​ ​ដោយ​សោមនស្ស​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636848209208233874
ទៅកាន់ទំព័រ៖