ព្រះត្រៃបិដក ភាគ ២៨

ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ខុស​ ​ដូច្នេះ​ ​ឈ្មោះថា​ ​សំដែងធម៌​ដោយ​ត្រង់​។​ ​បុគ្គល​អ្នក​សំដែងធម៌​ ​មិនបាន​ពោល​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ណា​ ​ដែល​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​នាំមក​នូវ​ទុក្ខ​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ជន​ទាំងអស់​នោះ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ត្រូវ​ ​ដូច្នេះ​។​ ​កាលដែល​បុគ្គល​អ្នក​សំដែងធម៌​ ​ពោល​ថា​ ​អ​ននុ​យោគ​ធម៌​(​១​)​ ​នុ៎ះ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ត្រូវ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​សំដែងធម៌​ដោយ​ត្រង់​។​ ​បុគ្គល​អ្នក​សំដែងធម៌​ ​មិនបាន​ពោល​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ណាមួយ​ ​មិនបាន​លះបង់​នូវ​ភវ​សំយោជនៈ​(​២​)​ ​ជន​ទាំងអស់​នោះ​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ខុស​ ​ដូច្នេះ​។​ ​កាលដែល​បុគ្គល​ ​អ្នក​សំដែងធម៌​ ​ពោល​ថា​ ​កាលបើ​ភវ​សំយោជនៈ​ ​មិនទាន់​លះបង់​នៅឡើយ​ ​ភព​ក៏​មិនបាន​លះបង់​ទៅ​ដែរ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​សំដែងធម៌​ដោយ​ត្រង់​។​
​(​១​)​ ​ការ​មិន​ប្រកប​ព្យាយាម​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​។​ ​(​២​)​ ​ចំណង​សត្វ​ក្នុង​ភព​ ​បាន​ដល់​តណ្ហា​។​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636848209944005958
ទៅកាន់ទំព័រ៖