ព្រះត្រៃបិដក ភាគ ២៨

បុគ្គល​អ្នក​សំដែងធម៌​ ​មិនបាន​ពោល​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ណាមួយ​ ​បាន​លះបង់​នូវ​ភវ​សំយោជនៈ​ ​ជន​ទាំងអស់​នោះ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ត្រូវ​ ​ដូច្នេះ​។​ ​កាលដែល​បុគ្គល​ ​អ្នក​សំដែងធម៌​ ​ពោល​ថា​ ​កាលបើ​ភវ​សំយោជនៈ​ ​លះបង់​ទៅ​ហើយ​ ​ភព​ក៏​លះបង់​ទៅ​ដែរ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​សំដែងធម៌​ដោយ​ត្រង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​លើ​ក​តំ​កើង​ ​ការ​មិន​បន្តុះ​បង្អាប់​ ​ជា​ការសំដែង​ធម៌​ដោយ​ត្រង់​ ​យ៉ាងនេះ​ឯង​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​បុគ្គល​គប្បី​ដឹង​នូវ​ការ​លើ​ក​តំ​កើង​ផង​ ​គប្បី​ដឹង​នូវ​ការ​បន្តុះ​បង្អាប់​ផង​ ​លុះ​ដឹង​នូវ​ការ​លើ​ក​តំ​កើង​ ​និង​ដឹង​នូវ​ការ​បន្តុះ​បង្អាប់​ហើយ​ ​មិន​គប្បី​លើ​ក​តំ​កើង​ ​មិន​គប្បី​បន្តុះ​បង្អាប់​ ​គប្បី​សំដែងធម៌​ដោយ​ត្រង់​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ ​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​
 [​១៣៤​]​ ​ពាក្យ​ថា​ ​បុគ្គល​គប្បី​ដឹង​នូវ​សេចក្តី​សុខ​ដែល​ថោកថយ​ ​លុះ​ដឹង​នូវ​សេចក្តី​សុខ​ ​ដែល​ថោកថយ​ហើយ​ ​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​សុខ​ ​ក្នុង​សន្តាន​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636848210264114267
ទៅកាន់ទំព័រ៖