ព្រះត្រៃបិដក ភាគ ២៨

ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​នេះ​ ​មាន៥ប្រការ​ ​កាមគុណ៥ប្រការ​ ​តើ​អ្វីខ្លះ​ ​រូប​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​តាំង​នៃ​សេចក្តី​ត្រេកអរ​ ​សំឡេង​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​.​.​.​ ​ក្លិន​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​.​.​.​ ​រស​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​.​.​.​ ​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​តាំង​នៃ​សេចក្តី​ត្រេកអរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​កាមគុណ​មាន៥ប្រការ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​នូវ​កាមគុណ​ ​ទាំង៥នេះ​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​នេះ​ ​តថាគត​ហៅថា​ ​ជា​សេចក្តី​សុខ​ក្នុង​កាម​ ​ជា​សេចក្តី​សុខ​របស់​បុថុជ្ជន​ ​ជា​សេចក្តី​សុខ​ដ៏​លាមក​ ​មិនមែន​ជា​សេចក្តី​សុខ​ ​របស់​ព្រះ​អរិយបុគ្គល​ទេ​។​ ​តថាគត​ ​ពោល​ថា​ ​បុគ្គល​មិន​គប្បី​សេព​ ​មិន​គប្បី​ចម្រើន​ ​មិន​គប្បី​ធ្វើឲ្យ​ច្រើន​ ​គប្បី​ខ្លាច​សេចក្តី​សុខ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636848210531449558
ទៅកាន់ទំព័រ៖