ព្រះត្រៃបិដក ភាគ ២៨

ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ ​ក៏បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ ​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​.​.​.​ ​បាន​ដល់​នូវ​តតិយជ្ឈាន​.​.​.​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤នេះ​ ​តថាគត​ហៅថា​ ​នេ​ក្ខម្ម​សុខ​(​១​)​ ​ប​វិវេក​សុខ​(​២​)​ ​ឧប​សម​សុខ​(​៣​)​ ​សម្ពោធិ​សុខ​(​៤​)​ ​។​ ​តថាគត​ពោល​ថា​ ​បុគ្គល​គួរ​សេព​ ​គួរ​ចម្រើន​ ​គួរ​ធ្វើឲ្យ​ច្រើន​ ​មិន​គួរខ្លាច​សេចក្តី​សុខ​នេះ​ឡើយ​។​ ​ពាក្យ​ណា​ដែល​តថាគត​ពោល​ហើយ​ថា​ ​បុគ្គល​គប្បី​ដឹង​ ​នូវ​សេចក្តី​សុខ​ ​ដែល​ថោកថយ​ ​លុះ​ដឹង​នូវ​សេចក្តី​សុខ​ ​ដែល​ថោកថយ​ហើយ​ ​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​សុខ​ ​ក្នុង​សន្តាន​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​
​(​១​)​ ​សុខ​កើតអំពី​ការ​ចេញ​ចាក​កាម​។​ ​(​២​)​ ​សុខ​កើតអំពី​សេចក្តី​ស្ងាត់​ ​ចាក​កាម​ ​និង​អកុសលធម៌​។​ ​(​៣​)​ ​សុខ​កើតអំពី​ការ​រម្ងាប់​នីវរណធម៌​ ​ជាដើម​។​ ​(​៤​)​ ​សុខ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​មគ្គ​ ​ផល​ ​និព្វាន​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636848210964724339
ទៅកាន់ទំព័រ៖