ព្រះត្រៃបិដក ភាគ ២៨
មួយទៀត បុគ្គលដឹងនូវពាក្យណា ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ជាពាក្យពិត ពាក្យទៀង ហើយប្រកបដោយប្រយោជន៍ បុគ្គល គួរជាអ្នកដឹងនូវកាលគួរ ក្នុងពាក្យនោះ ដើម្បីនិយាយ នូវពាក្យដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ។ ពាក្យណា ដែលតថាគតបានពោលហើយថា បុគ្គល មិនគប្បីពោលពាក្យ ក្នុងទីកំបាំងមុខ មិនគប្បីពោលពាក្យ ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៣៦] ពាក្យថា បុគ្គលគប្បីពោលកុំឲ្យរួសរាន់ពេក មិនគប្បីពោលរួសរាន់ពេក នុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលដែលពោលរហ័ស
ID: 636848211461032727
ទៅកាន់ទំព័រ៖