ព្រះត្រៃបិដក ភាគ ២៨
អ្នកណានឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាច្រើននោះ មិនមានសោះឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គល ដែលមានវិហារធម៌យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស ជាអ្នកមិនខ្ជិលច្រអូស អស់ថ្ងៃ និងយប់នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានពន្យល់ពួកភិក្ខុឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយសំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គលដែលមានរាត្រីមួយដ៏ចម្រើន យ៉ាងនេះឯង។
[២០] ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ ម្នាលអានន្ទ អ្នកបានពន្យល់ ណែនាំពួកភិក្ខុឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយសំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គលដែលមានរាត្រីមួយដ៏ចម្រើនថា
បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ដែលជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ រមែងហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន ដូច្នេះនោះ ត្រឹមត្រូវហើយ។
ID: 636848117515409344
ទៅកាន់ទំព័រ៖