ព្រះត្រៃបិដក ភាគ ២៨

រមែង​ស្គាល់​ថា​ហនៈ​ខ្លះ​ ​រមែង​ស្គាល់​ថា​បិ​បិ​លៈ​ខ្លះ​(​១​)​ ​។​ ​ព្រោះហេតុនោះ​ ​ពួក​ជន​ស្គាល់​នូវ​របស់​នោះ​ ​ក្នុង​ជន​បទ​នោះ​ៗ​ ​យ៉ាង​ណាៗ​ ​បុគ្គល​ខ្លះ​ ​ក៏​ប្រកាន់​មាំមួន​ ​យ៉ា​ងនោះៗ​ ​ហើយ​ពោល​ថា​(​២​)​ ​ពាក្យ​នេះ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ប្រកាន់​នូវ​ភាសា​ ​ក្នុង​ជនបទ​ ​និង​ការប្រព្រឹត្តិ​កន្លង​នូវ​ឈ្មោះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការដែល​មិន​ប្រកាន់​នូវ​ភាសា​ ​ក្នុង​ជនបទ​ ​និង​ការ​មិន​ប្រព្រឹត្ត​កន្លង​នូវ​ឈ្មោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ជនបទ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ភាជនៈ​តែមួយ​បែប​នោះ​សោះ​ ​តែ​ជន​ទាំងឡាយ​ ​រមែង​ស្គាល់​ថា​បា​តិ​ខ្លះ​ ​រមែង​ស្គាល់​ថា​បត្តៈ​ខ្លះ​ ​រមែង​ស្គាល់​ថា​ ​បិ​ដ្ឋៈ​ខ្លះ​ ​រមែង​ស្គាល់​ថាស​រា​វៈ​ខ្លះ​ ​រមែង​ស្គាល់​ថា​ ​ហរោ​សៈ​ខ្លះ​ ​រមែង​ស្គាល់​ថា​ ​បោ​ណៈ​ខ្លះ​ ​រមែង​ស្គាល់​ថា​ ​ហនៈ​ខ្លះ
​(​១​)​ ​ពួក​សព្ទ​ទាំងអស់​នេះ​ ​ជា​ឈ្មោះ​របស់​ភាជន៍​តែមួយ​បែប​ ​សម្រាប់​ប្រើប្រាស់​ក្នុង​សម័យ​នោះ​ ​ដូចយ៉ាង​ឈ្មោះថា​ ​អា​ឡ្ហ​កៈ​ ​ទោ​ណៈ​ ​ជាដើម​។​ ​ឯ​ប្រយោគ​នេះ​ ​បាន​សេចក្តី​ថា​ ​ភាជនៈ​តែមួយ​ ​តែ​ស្រុក​ខ្លះ​ហៅថា​បា​តិ​ ​ខ្លះ​ហៅថា​ ​បត្តៈ​។​ ​(​២​)​ ​បុថុជ្ជន​ ​ដែល​ល្ងង់ខ្លៅ​ ​កាលបើ​ទៅកាន់​ជនបទ​ ​ដែលគេ​ហៅ​ភាជនៈ​នោះ​ថា​ ​បត្តៈ​ ​ដូច្នេះ​ ​បានឮ​គេ​និយាយ​គ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​យក​បត្តៈ​មក​ ​ចូរ​លាង​បត្តៈ​ទៅ​ ​ហើយ​និយាយ​ប្រកាន់​ថា​ ​ភាជនៈ​នេះ​ ​មិនមែន​ឈ្មោះ​បត្តៈ​ទេ​ ​ឈ្មោះ​បា​តិ​ទេតើ​ ​អ្នកឯង​ចូរ​ហៅ​បា​តិ​ ​ដូច្នេះ​វិញ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636848213053343802
ទៅកាន់ទំព័រ៖