ព្រះត្រៃបិដក ភាគ ២៨
រមែងស្គាល់ថា បិបិលៈខ្លះ។ ព្រោះហេតុនោះ ពួកជន តែងស្គាល់នូវភាជនៈនោះ ក្នុងជនបទនោះៗថា លោកមានអាយុទាំងនេះ ពោលសំដៅរបស់នេះ ដូច្នេះ យ៉ាងណាៗ បុគ្គលខ្លះ មិនប្រកាន់មាំ តែងពោល យ៉ាងនោះៗ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកាន់ នូវភាសាក្នុងជនបទ និងការមិនប្រព្រឹត្តិកន្លងនូវឈ្មោះ យ៉ាងនេះឯង។ ពាក្យណា ដែលតថាគត បានពោលហើយថា បុគ្គល មិនគប្បីប្រកាន់នូវភាសា ក្នុងជនបទ មិនគប្បីប្រព្រឹត្តកន្លង នូវឈ្មោះ ដូច្នេះ ពាក្យនុ៎ះ តថាគត បានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
[១៣៨] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺសេចក្តីព្យាយាម ដោយសោមនស្ស របស់បុគ្គលដែលមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ ជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ
ID: 636848213319899048
ទៅកាន់ទំព័រ៖