ព្រះត្រៃបិដក ភាគ ២៨
ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ សេចក្តីសុខណា ដែលជាសេចក្តីសុខក្នុងការចេញចាកកាម ជាសេចក្តីសុខក្នុងការស្ងាត់ ជាសេចក្តីសុខ ក្នុងការរម្ងាប់កិលេស ជាសេចក្តីសុខក្នុងការត្រាស់ដឹងមគ្គផល ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤៣] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យស្ងាត់កំបាំងណា ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ទៀង តែមិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ
ID: 636848214410631434
ទៅកាន់ទំព័រ៖