ព្រះត្រៃបិដក ភាគ ២៨
ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ទៀង ប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិននាំមកនូវសេចក្តីទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤៤] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ណា ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ណា ជាពាក្យពិត ទៀង តែមិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ
ID: 636848214684087075
ទៅកាន់ទំព័រ៖