ព្រះត្រៃបិដក ភាគ ២៨
[១៤៦] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការប្រកាន់មាំ នូវភាសា ក្នុងជនបទ និងការប្រព្រឹត្តិកន្លងនូវឈ្មោះ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការមិនប្រកាន់នូវភាសា ក្នុងជនបទ និងការមិនប្រព្រឹត្តិកន្លងនូវឈ្មោះ ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះថា យើងទាំងឡាយ នឹងដឹងនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង និងដឹងនូវធម៌ ដែលមិនមានសេចក្តីសៅហ្មងផង លុះដឹងនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង និងដឹងនូវធម៌ ដែលមិនមានសេចក្តីសៅហ្មងហើយ ក៏នឹងដើរទៅកាន់ផ្លូវប្រតិបត្តិដែលមិនមានសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែកសុភូតិកុលបុត្ត
ID: 636848215267650453
ទៅកាន់ទំព័រ៖