ព្រះត្រៃបិដក ភាគ ២៨

 [​២១​]​ ​ម្នាល​អានន្ទ​ ​បុគ្គល​អាឡោះ​អា​ឡ័យ​បញ្ចក្ខន្ធ​ជា​អតីត​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​អាឡោះអាល័យ​បញ្ចក្ខន្ធ​ជា​អតីត​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​មិន​អាឡោះ​អា​ឡ័យ​បញ្ចក្ខន្ធ​ជា​អតីត​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​មិន​អាឡោះអាល័យ​បញ្ចក្ខន្ធ​ជា​អតីត​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​មិន​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ជា​អនាគត​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​មិន​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ជា​អនាគត​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636848117793275237
ទៅកាន់ទំព័រ៖