ព្រះត្រៃបិដក ភាគ ២៨

បុ​ក្កុ​សា​តិ​តប​ថា​ ​ម្នាល​អាវុសោ​ ​នេះ​កុម្ភការ​និវេសន៍​ ​ឈ្មោះ​ឩរុ​ន្ទ​(​១​)​ ​សូម​លោក​មាន​អាយុ​ ​នៅ​តាម​សេចក្តី​សប្បាយ​ចុះ​។​
 [​១៥០​]​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ចូល​ទៅកាន់​កុម្ភការ​និវេសន៍​ ​ទ្រង់​ក្រាលកម្រាល​ស្មៅ​ក្នុង​ទីសម​គួរ​ ​ហើយ​គង់​ផ្គត់​ព្រះ​ភ្នែន​ ​តាំង​ព្រះ​កាយ​ត្រង់​ ​ផ្ចង់​ព្រះ​សតិ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​កម្មដ្ឋាន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ដល់​យប់ជ្រៅ​។​ ​ឯ​បុ​ក្កុ​សា​តិ​មាន​អាយុ​ ​ក៏​អង្គុយ​នៅ​ដល់​យប់ជ្រៅ​ដែរ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កុលបុត្ត​នេះ​ ​ប្រតិបត្តិ​វត្ត​គួរ​ជ្រះថ្លា​ដែរ​ឬ​ហ្ន៎​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​សួរមើល​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​សួរ​បុ​ក្កុ​សា​តិ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកបួស​ចំពោះ​លោក​ណា​ ​លោក​ណា​ ​ជា​គ្រូ​អ្នក​ ​មួយទៀត​ ​អ្នក​ពេញចិត្ត​នឹង​ធម៌​របស់​លោក​ណា​។​
​(​១​)​ ​ផ្ទះ​របស់​ស្មូនឆ្នាំង​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636848216275188081
ទៅកាន់ទំព័រ៖