ព្រះត្រៃបិដក ភាគ ២៨

 [​១៥១​]​ ​បុ​ក្កុ​សា​តិ​តប​ថា​ ​ម្នាល​អាវុសោ​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ទៅ​បួស​ ​ក៏​កិត្តិសព្ទ​សរសើរ​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​ ​ពីរោះ​ល្បី​ឮខ្ចរខ្ចាយ​ទៅ​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ទ្រង់​ឆ្ងាយ​ចាក​កិលេស​ ​ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង​ ​ដោយ​ប្រពៃ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មាន​ព្រះ​ដំណើរ​ល្អ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​ ​ព្រះអង្គ​ជា​សាស្តាចារ្យ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ដោយ​ហេ​តុ​នេះ​ៗ​ ​ខ្ញុំ​បួស​ចំពោះ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ឯង​ ​ជា​គ្រូ​របស់ខ្ញុំ​ ​ខ្ញុំ​ពេញចិត្ត​នឹង​ធម៌​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​លោក​គង់នៅ​ក្នុង​ទីណា​។​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ក្រុង​សាវត្ថី​ ​ដែល​មាននៅ​ក្នុង​ជនបទ​ ​ប៉ែក​ខាងជើង​ ​ម្នាល​ភិក្ខុ​ ​ចុះ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​អ្នក​ដែល​បានឃើញ​ឬទេ​ ​ប្រសិនបើ​ឃើញ
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636848216514491768
ទៅកាន់ទំព័រ៖