ព្រះត្រៃបិដក ភាគ ២៨
មានអធិដ្ឋាន
(១) ៤ សេចក្តីសំគាល់ និងសេចក្តីវិលវល់ តែងមិនប្រព្រឹត្តទៅកាន់បុគ្គលដែលឋិតនៅ ក្នុងអធិដ្ឋានទាំងឡាយណា កាលបើសេចក្តីសំគាល់ និងសេចក្តីវិលវល់មិនប្រព្រឹត្តទៅហើយ បុគ្គលនោះ យើងហៅថា អ្នកប្រាជ្ញមានចិត្តស្ងប់រម្ងាប់ បុគ្គលមិនគួរបណ្តែតបណ្តោយបញ្ញា
(២) គួររក្សារឿយៗ នូវសច្ចៈ
(៣) គួរចម្រើនរឿយៗ នូវចាគៈ
(៤) គួរសិក្សានូវសន្តិ
(៥) នេះជាឧទ្ទេសនៃឆធាតុវិភង្គ។
[១៥៤] ពាក្យថា ម្នាលភិក្ខុ បុរសនេះមានធាតុ៦ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុ ឯធាតុនេះ មាន៦ប្រការ គឺបឋវីធាតុ (ធាតុដី)១ អាបោធាតុ (ធាតុទឹក)១ តេជោធាតុ (ធាតុភ្លើង)១ វាយោធាតុ (ធាតុខ្យល់)១ អាកាសធាតុ (ធាតុអាកាស)១ វិញ្ញាណធាតុ (ធាតុវិញ្ញាណ ឬចិត្ត)១ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានធាតុ៦ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។
(១) ធម្មជាតិជាទីតាំង ជាទីអាស្រ័យ។ (២) សមាធិបញ្ញា និងវិបស្សនាបញ្ញា។ (៣) វចីសច្ចៈ។ (៤) ការលះបង់កិលេស។ (៥) ការរម្ងាប់កិលេស។
ID: 636848217544190663
ទៅកាន់ទំព័រ៖